ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណា ក៏បានចូលជួបពិភាក្សាការងារជាមួយតំណាងក្រសួងការបរទេសជប៉ុន និងក្រុមប្រឹក្សាលើកតម្កើងហ្រ្វង់កូហ្វូនីនៅជប៉ុន ដឹកនាំដោយ លោក Eduard van Kleunen ភារធារីស្តីទីនៃស្ថានទូតប៊ែកហ្សិកប្រចាំប្រទេសជប៉ុន និងបណ្តាអង្គទូតហ្រ្វង់កូហ្វូននានា ដើម្បីពិភាក្សាអំពីស្ថានភាពអ្នកប្រើប្រាស់ភាសាបារាំង និងសកម្មភាពហ្រ្វង់កូហ្វូនីនៅជប៉ុន ជាពិសេសគឺជម្រាបជូនពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី និងព្រឹត្តិការណ៍អមនានា នៅឆ្នាំ២០២៦ ខាងមុខនេះ។
ឯកឧត្តម ស៊ុន សុវណ្ណា ទទួលស្វាគមន៍វត្តមានរបស់លោកជំទាវ Louise Mushikiwabo អគ្គលេខាធិការអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី នៅពន្លាជាតិកម្ពុជា
ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥
ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន សុវណ្ណា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកសម្របសម្រួលជាតិអមអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី បានទទួលស្វាគមន៍វត្តមានរបស់លោកជំទាវ Louise Mushikiwabo អគ្គលេខាធិការអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី នៅពន្លាជាតិកម្ពុជា ក្នុងដំណើរទស្សនកិច្ចរបស់លោកជំទាវ នៅក្នុងឱកាសពិព័រណ៍ពិភពលោក២០២៥ អូសាកា កាន់សៃ ជប៉ុន។ កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ក៏បានពាំនាំយកនូវការសម្តែងរបាំជូនពរ សម្តែងដោយក្រុមសិល្បៈខ្មែរនៅប្រទេសជប៉ុន នៅក្នុងកម្មវិធី “Soirée francophone d’Osaka” ផងដែរ។