នៅថ្ងៃទី៤-៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អមដោយថ្នាក់ដឹកនាំ និងមន្ត្រីក្រសួង បានអញ្ជើញចុះត្រួតពិនិត្យទីតាំង សម្រាប់រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលនឹងប្រព្រឹត្តទៅក្នុងឆ្នាំ២០២៦ នៅកម្ពុជា។