ឯកឧត្តម ស៊ុន សុវណ្ណា ដឹកនាំក្រុមការងារបំពេញបេសកកម្មការងារ នៅទីក្រុងម៉ុងរ៉េអាល់ ខេត្តកេប៊ិក ប្រទេសកាណាដា

ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥

ពីថ្ងៃទី៧ ដល់១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន សុវណ្ណា រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំក្រុមការងារបំពេញបេសកកម្មការងារ នៅទីក្រុងម៉ុងរ៉េអាល់ ខេត្តកេប៊ិក ប្រទេសកាណាដា។ នៅក្នុងឱកាសនោះ គណៈប្រតិភូកម្ពុជាបានជួបពិភាក្សាផ្លូវការជាមួយ លោកជំទាវ Marie-Josée AUDET អនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងអន្តរជាតិ និងហ្វ្រង់កូហ្វូនី នៃរដ្ឋាភិបាលកេប៊ិក លោកសាស្រ្តាចារ្យ Slim KHALBOUS សាកលវិទ្យាធិការនៃទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) ក៏ដូចជាតំណាងសាកលវិទ្យាល័យ McGill និងសាលាគ្រប់គ្រង HEC Montréal។ 

កិច្ចពិភាក្សានេះ បានផ្តល់ឱកាសដើម្បីពិនិត្យឡើងវិញ នូវការគាំទ្ររបស់ស្ថាប័នទាំងនេះ សម្រាប់ការរៀបចំកិច្ច ប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៦ ខាងមុខ ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងភាពជាដៃគូស្ថាប័ន រវាងសាកលវិទ្យាល័យនានានៃខេត្តកេបិច និងស្ថាប័នឧត្តមសិក្សារបស់កម្ពុជា។

Post Image
Post Image
Post Image
Post Image
Post Image
Post Image
Post Image
Post Image
ឯកសារភ្ជាប់
1e8dd0ed-373f-4dc5-bca8-17541b30cb59_image-1766377240003-0.png
ទាញយក
4dd87b79-ae05-4354-b2fe-e454b5c65d91_image-1766377240003-1.png
ទាញយក
55513cc1-7268-427c-a05a-e6cf6c02d0ba_image-1766377240003-2.png
ទាញយក
950ec75c-a1d5-4975-8bcc-1af0a25ba6bc_image-1766377240003-3.png
ទាញយក
b3e33ee3-9608-4225-9ffb-5afc412e6654_image-1766377240003-4.png
ទាញយក
a5a395c7-66e0-4a77-b45e-2943490d35f8_image-1766377240003-5.png
ទាញយក
0a393d8a-5cb1-4f99-869d-cb9e51c42570_image-1766377240003-6.png
ទាញយក
827a8d84-898d-4564-82f9-3f316a2d1c01_image-1766377240003-7.png
ទាញយក