ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការ OIF

ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥

នៅល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីបានអញ្ជើញអមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមសន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រលើកទី៣ នៅទីក្រុងនីស ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សារជាមួយលោកជំទាវ  Louise MUSHIKIWABO អគ្គលេខាធិការអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី (OIF) នៅទីក្រុងប៉ារីស ប្រទេសបារាំង។

ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវអគ្គលេខាធិការ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការ OIF ស្តីពីការរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ នៅព្រះរាជាណាចក្រកម្ពុជា។ 

Post Image
Post Image
Post Image
Post Image
Post Image
Post Image
ឯកសារភ្ជាប់
8664f02e-f740-411b-ad82-a81e4a479bf1_image-1766375031333-0.png
ទាញយក
c38ce34f-cb02-4d42-af73-76ecb83b5b9a_image-1766375031333-1.png
ទាញយក
e1535d02-abf0-4cc9-b1a7-4370174b2aba_image-1766375031333-2.png
ទាញយក
a4b2d404-1229-4fca-8041-cdb759eccab6_image-1766375031333-3.png
ទាញយក
dcad2b4b-28f4-4a1b-8401-b52552c94507_image-1766375031333-4.png
ទាញយក
99380fa9-6877-49cd-a199-947c32b3635b_image-1766375031333-5.png
ទាញយក