ជំនួបពិភាក្សាទ្វេភាគីរវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តម Ignazio Cassis

ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥

នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី  ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម  Ignazio Cassis រដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធស្វ៊ីស នៅទីក្រុងគីហ្គាលី ប្រទេសររ៉ាន់ដា។ 

ក្នុងឱកាសនៃជំនួប រដ្ឋមន្រ្តីទាំងពីរបានវាយតំលៃខ្ពស់ពីការរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងពិភាក្សាពីកាជំរុញកិច្ចសហប្រតិបត្តិការដែលមានស្រាប់អោយកាន់តែស៊ីជម្រៅបន្ថែមទៀត។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ប្រទេសស្វីសដែលបានផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជា ជាពិសេសលើវិស័យសុខាភិបាល ការដោះមីន វប្បធម៌ និងអភិបាលកិច្ចមូលដ្ឋាន។ ភាគីស្វីសបានសំដែងការគាំទ្រចំពោះកម្ពុជាសម្រាប់ការធ្វើជាប្រទេសម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ និងទន្ទឹងរង់ចាំចូលរួមក្នុងព្រឹត្តការណ៍ដ៏ដ៏មានសារៈសំខាន់នេះ។ 

Post Image
Post Image
Post Image
Post Image
Post Image
Post Image
Post Image
Post Image
ឯកសារភ្ជាប់
36af9666-9a85-4c63-97eb-c963f821a628_image-1766461049349-0.png
ទាញយក
b631ec33-2378-4d3e-ad46-36c4d18950c4_image-1766461049349-1.png
ទាញយក
e571d971-8cef-4479-aa34-c75bd5f86bba_image-1766461049349-2.png
ទាញយក
d784dab2-83fd-41a7-b950-04150200a7e9_image-1766461049349-3.png
ទាញយក
b9b53aa0-c72e-417a-8d02-1dbc2f3647a4_image-1766461049349-4.png
ទាញយក
bdd01e77-44bf-4bc2-8caa-dc00a7d76ee5_image-1766461049349-5.png
ទាញយក
c31dd15b-2454-4b9b-8433-fed5927c1bba_image-1766461049349-6.png
ទាញយក
b96b9f4a-03db-4432-b78d-7d6aae1537b4_image-1766461049349-7.png
ទាញយក